អាជ្ញាធរខេត្តសៀមរាប ចេញញត្តិគាំទ្រ រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវិទ្យុ VOD

0

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានចេញញត្តិគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេច ឱ្យលុបអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិតេយ្យ (VOD) និងការចាក់ផ្សាយពាក់ព័ន្ធរបស់វិទ្យុនេះ ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

នេះបើយោងតាមលិខិតរដ្ឋបាលខេត្តសៀមរាបដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅយប់ថ្ងៃចន្ទនេះ៕SRP