សកម្មភាពកាប់បំផ្លាញ ដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កើតមានយ៉ាងពេញ

0

ខេត្តឧត្តរមានជ័យ៖សកម្មភាពកាប់បំផ្លាញ ដើមឈើមានទំហំធំៗ ក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ពីសំណាក់ក្រុមឈ្មួញកាន់តែរីករាលដាល។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រៃតំបន់ការពាដែន​ជម្រកសត្វព្រៃគូលែន​ព្រហ្មទេព បច្ចុប្បន្ន​កំពុងរងការកាប់បំផ្លាញ​ព្រៃឈើធំៗ​ ពី​សំណាក់​ក្រុមឈ្មួញ​យ៉ាង​អានាធិបតេយ្យ​ ដោយ​ពុំមាន​ការទប់ស្កាត់​ពីសំណាក់អ្នកគ្រប់គ្រង់នៅតំបន់នោះឡើយ។ ​ពាក់ព័ន្ធ​បទល្មើសនេះ ប្រជាពលរដ្ឋ​ដាក់សង្ស័យថា ​មានការឃុបឃិតគ្នា​ពី​សំណាក់​អ្នក​ការពារ​ក្នុងដែន​ជម្រក​នោះតែម្ដង ទើប​ក្រុមខិលខូចធ្វើការ​កាប់បំផ្លាញព្រៃឈើបានយ៉ាងរលូន។

តាមប្រភពដដែល បានបង្ហើបទៀតថា ដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេព​ រាល់ថ្ងៃ​នាពេលយប់​មានឮសំឡេងម៉ាស៊ីន អារឈើ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ក្នុងតំបន់​ដែន​ជម្រក​នេះ​ រាល់ថ្ងៃយ៉ាងរលូន​ ដោយមិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងតំបន់ខាងលើនោះទេ។

ប្រភពដដែល បានបន្តថា ដីព្រៃតំបន់អភិរក្សខាងលើនេះ ​គេមិនអនុញ្ញាត​ឲ្យប្រជាពលរដ្ឋ ដើរចូល​លេង​​នោះឡើយ​ តែ​ពួកគាត់​ឆ្ងល់ថា ​បើអ្នកអារឈើអាចចូលបាន​ដោយ​មិន​មាន​ការហាមឃាត់​ ឬរំខានពីនាក់ការពារនៅតំបន់នោះឡើយ។

ប្រជាពលរដ្ឋ​ស្នើសុំ​ដល់ក្រសួង មន្ទីរពាក់ព័ន្ធធ្វើយ៉ាង​ជួយ​ធ្វើការ​ចុះ​អង្កេត​ពិនិត្យមើល ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ករណីខាងលើ​នៅព្រៃតំបន់ដែន​ជម្រក ស្ថិតនៅក្នុងចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះផង។

ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា ​ បានឱ្យដឹងថា សព្វថ្ងៃនេះ​មានក្រុមការងារ​ពីក្រុមដែល​នៅបំពេញការងារ​នៅតំបន់​ដែន​ជម្រកគូលែន​ព្រហ្មទេព
ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិដ្ថាន។ ទី២.មន្រ្តីអង្គការអភិរក្សសត្វព្រៃកម្ពុជាជាអ្នកមើល និងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។

លោក បន្តថា ឈើដែល​គេអារនោះ គឺយកទៅ​ធ្វើស្នាក់​យាម​នៅ​ទីនោះទេ​។ ចំពោះពលរដ្ឋថា​មានអ្នកចូលកាប់អារឈើ​នៅតំបន់នោះ ​គឺមិ​ន​មាន​ដូច​ដែល​ពលរដ្ឋ​និយាយ​នោះឡើយ៕SRP