ខេត្តសៀមរាប៖ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍
ធីវី អនឡាញ ត្រូវបាន សាខាពន្ធដារខេត្តសៀមរាប ធ្វើកំណត់ហេតុ លើកទី១ ដោយប្រឈមនឹងការបង់ពិន័យ ចំពោះការយឺតយ៉ាវលើការបង់ពន្ធប្រចាំខែ។
ការធ្វើកំណត់ហេតុនេះធ្វើឡើងនៅសាខាពន្ធដារខេត្តសៀមរាប នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
លោកប៊ុត វិចិត្រ ចាងហ្វាងទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ បានថ្លែងប្រាប់ការិយាល័យនិពន្ធសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ បានត្រូវបានសាខាពន្ធដារខេត្តសៀមរាប ធ្វើកំណត់ហេតុលើកទី១ ចំពោះការបង់ពន្ធយឺតយ៉ាវកន្លងមក។
លោកប៊ុត វិចិត្រ បន្តថាចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រចាំខែលើសហគ្រាសសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ របស់លោក គឺបានខកខានកាតបង់ចំនួន៥ខែកន្លងទៅ។ ពោលគឺចាប់តាំងពីខែសីហា ឆ្មាំ២០២២ រហូតដល់ថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០២២នេះ។
បើតាមលោក ប៊ុត វិចិត្រ ចំពោះការធ្វើកំណត់ហេតុរបស់ សាខាពន្ធដារខេត្តសៀមរាប លោកបានទទួលស្គាល់នូវការយឺតយ៉ាវក្នុងការបង់ពន្ធ។
បើតាមលិខិតកំណត់ហេតុ បញ្ជាក់ថាតាមបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាសពន្ធយឺតយ៉ាវ ខុសកាលបរិច្ឆេទកំណត់ និងមន្ត្រីបានពន្យល់ណែនាំ ដល់ម្ចាស់សហគ្រាស អំពីកាលបរិច្ឆេទ នៃការពារបង់ប្រាក់ពន្ធ និងដាក់លិខិតប្រកាស យ៉ាងយូរផុត ថ្ងៃថ្មី ២០..។
មន្ត្រីបានធ្វើកំណត់ហេតុលើកទី ១ និងបានណែនាំដល់ម្ចាស់សហគ្រាស អំពីការបំពេញកាតព្វកិច្ចសារពើពន្ធ ព្រមទាំងនិងសទណ្ឌតាមច្បាប់កំណត់ ដោយព្រមទួលពិន័យ និងបង់ពន្ធបន្ថែម 10%, រប្រាក់1.5%; បន្ថែមពីលើប្រាក់ពន្ធ បានបង..។
ករណីសហគ្រាស ដាក់លិខិតប្រកាសពន្ធ យឺតយ៉ាវលើកទី ២ នោះសហគ្រាសនឹងទទួលរងនូវទោសទណ្ឌ តាមច្បាប់ ដូច បានរៀបរាប់ខាងលើ និងចាត់ទុកថាប្រព្រឹត្តអំពើរាំងស្ទុះក្នុងការដាក់ប្រកាស ដោយពិន័យចំនួន 2,000,000រៀល ក្នុងមួយករណីទៀត៕SRP