ក្នុងសំណាលសំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម័ន្ធស.ស.យ.ក. ខេត្តមណ្ឌលគិរី លោក ហ៊ុន ម៉ានី បានលើកឡើងថា «ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខមិនមែន ជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ»
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានរំលេចបន្ថែមថា អ្វីដែលសំខាន់នោះ គឺ ការដែលចេះប្រើប្រាស់ ចំណេះ ជំនាញ និងបទពិសោធន៏ការងារមិនថា ស្ម័គ្រចិត្ត ឬការងារប្រចាំថ្ងៃ ឲ្យសមស្របតាម កាលៈទេសៈ និងស្របតាមផែនការ គោលដៅដែលសំដៅឆ្ពោះទៅ។
ផ្សាភ្ជាប់ជាមួយគ្នានេះ លោក បានរំលេចថា ស.ស.យ.ក. បានក្លាយជាវេទិកា មួយ ដែលមិនត្រឹមតែសម្រាប់ការ ដុសខាត់ និងអភិវឌ្ឍសមត្ថភាពសមាជិក សមាជិកាម្នាក់ៗ នោះទេ តែក៏ជាវេទិកា សម្រាប់ការបង្ហាញ សមត្ថភាព នៃភាពជាអ្នកដឹកនាំ និងភាពជោគជ័យទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ៕SRP