ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត ក្រុង.ស្រុកបន្ថែមមួយចំនួនទៀត។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេខនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។
បើតាមអនុក្រឹត្យ បានបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុក ល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ ព្រំប្រទល់រដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
ក្រុងអរិយក្សត្រ មានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។
សម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។
សម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។
បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។
