ស្លា..ប់ កម្មករ រ៉ែមាស ចំនួន៣នាក់ នៅតំបន់រំដេង ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់កម្មករចំនួនបីនាក់បានស្លាប់បាត់បង់ជីវិត នៅតំបន់រំដេង ខេត្តព្រះវិហារ ខណៈថៅកែនិងមន្ត្រីព្យាយាមបិទព័ត៌មាន។

ហេតុការណ៍នេះបានកើតឡើង នៅតំបន់រំដេង ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ខែឆ្នូ ឆ្នាំ២០២២។

យោងតាមសេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថា ករណីនេះកម្មករចំនួន២នាក់ រុករករ៉ែមាស នៅតំបន់រំដេង បានស្លាប់បាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ ក្នុងរណ្តៅរ៉ែមាស របស់ថៅកែឈ្មោះ( ធា) នឹងម្នាក់ទៀតបានខ្យល់គរស្លាប់ ក្រោយចេញពីក្នុងរណ្ដៅរ៉ែមាស របស់ថៅកែឈ្មោះ កាឆយ។ ចំណុចរណ្ដៅរ៉ែមាសរបស់ថៅកែ ទាំង២នាក់ខាងលើ គេសង្ស័យថា មិនមានបច្ចេកទេស គ្រប់គ្រាន់ និងមិនមានជំនាញច្បាស់លាស់ តាមបច្ចេកទេសឬ(គ្មានច្បាប់អនុញាតនោះទេ)។

ប្រភពបានបន្តថា៖ជនរងគ្រោះ ទី
១ ឈ្មោះ និង បូរី ភេទប្រុសអាយុ៣៧ឆ្នាំ(ប្អូនថ្លៃ)។ ទី
២ ឈ្មោះ យ៉ន យឿន ភេទប្រុសអាយុ៣៥ឆ្នាំ(ក្មួយ)។ អ្នកទាំង២ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ (ជាកម្មករ) របស់ថៅកែឈ្មោះធា។ បានឆក់ខ្សែភ្លើងនៅក្នុងរណ្ដៅរ៉ែមាស ដែលកំពុងជញ្ជូនអាចម៍ដី ពីក្នុងរណ្ដៅយកមកខាងលើ តែខ្វះបច្ចេកទេស បានបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងរណ្ដៅដីនោះតែម្ដង។

ទី៣ ឈ្មោះ ប៉ែន ស្រេង អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិខ្សាច់ទុក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្លាប់ ក្រោយបញ្ជូន មកកាន់មណ្ឌលសុខភាពភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ (កម្មករ) ថៅកែមាន ឈ្មោះ វណ្ណា ជាប្រពន្ធ ឈ្មោះឆយ (កាឆយ)។

ប្រភពបានបន្តទៀតថា តាមការបំភ្លឺពីកូនជនរងគ្រោះថា៖ មុនកើតហេតុ ជនរងគ្រោះ ជាឪពុក បានចេញពីក្នុងរណ្តៅការដ្ឋានរុករករ៉ែ របស់ថៅកែមាសឈ្មោះ កាឆយ ក្នុងសភាពអស់កម្លាំងខ្លាំង ក៏ស្រាប់តែទៅងូតទឹក ក្នុងស្រះ ក្បែរនោះដូចសព្វមួយដង ខណៈងូតទឹកបានមួយភ្លែត ក៏បានឃើញឪពុកលិចចូលស្រះនោះទៅ ពេលនោះកូនរបស់គាត់ក៏បានចុះទៅក្នុងស្រះស្រង់ឡើងមកលើគោក និងដឹកមកសង្រ្គោះនៅមណ្ឌលសុខភាព តែជាអកុសល ជនរងគ្រោះ បានបាត់បង់ជីវិត៕SRP