ភ្នំពេញ៖ជនជាតិចិនមួយក្រុមបាននាំគ្នា ជួលសណ្ឋាគារបេីកល្បែងស៊ីសងខុសច្បាប់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយពុំមានអាជ្ញាធរមន្ត្រីណាទប់ស្កាត់នៅឡើយទេ។ ករណីនេះដោយមានមន្ត្រីគ្រាក់ៗ មួយចំនួននៅពីក្រោយចាំជួយអន្តរាគមន៍នៅពេលមានបញ្ហា។ នេះបើយោងតាមប្រភពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម។
ប្រភពបានបន្តទៀតថា ករណីល្បែងស៊ីសងនៅខាងលើ មានឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ ឈ្មោះ សុវណ្ណារិទ្ធ និងមន្ត្រីមួយចំនួន បានរកស៊ីជាមួយជនជាតិចិន ជួលសណ្ឋាគារបង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។ ហើយអាជ្ញាធរមូលដ្ឋាន គឺមិនហ៊ានបង្ក្រាបនោះទេ។ ហើយមានម្នាក់ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍នៅពេលដែលមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។ ទោះជាយ៉ាងណា អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញនៅឡើយទេចំពោះករណីល្បែងស៊ីសងនេះ៕SRP