ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សក្មេងចាស់ចំនួនបីនាក់បានលង់ទឹកស្លាប់កាលពីម្សិលមិញ។
ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២២ នៅចំណុចស្រះតារី ក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
នគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ករណីនេះគឺ មនុស្សស្រីក្មេងចាស់ចំនួន៣នាក់ បាននាំគ្នាទៅមើលទ្រូ ស្រាប់តែរអិលជើងធ្លាក់ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ជាបន្តបន្ទាប់ដោយសារមិនចេះហែលទឹក។
នគរបាលបន្តថា សពជនរងគ្រោះទី១. ឈ្មោះ ស៊ឹង លៀវ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាម្ដាយ)។ ២. ឈ្មោះ គាន លីសា ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាកូន)។៣. ឈ្មោះគីម សាលីន ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាអ្នកជិតខាង)។
នគរបាលបញ្ជាក់ថា យោងតាមការពិត្យទីតាំងកើតហេតុ៖ស្រះមានប្រវែង ៨×១២ ម៉ែត្រ-ទឹកមានជម្រៅ ២.៥០ ម៉ែត្រ-មាត់ស្រះមានសភាពចោតរអិល។ ចំណែកការពិនិត្យសាកសព៖-ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមពាក្យព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបានធ្វើសន្និដ្ឋាន ដោយយោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ ការពិនិត្យរបស់កម្លាំងជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕SRP