ខេត្តសៀមរាប៖អំពើចោរកម្ម ហាក់បីកំរើកឡើងវិញនូវភូមិសាស្រ្តក្រុងសៀមរាប តែករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាជាបន្តបន្ទាប់។
ជនសង្ស័យចំនួន ៣ នាក់ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោ កម៉ូតូ ) និងហិង្សាដោយចេតនា។ ការឃាត់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍លួចម៉ូតូបានកើតឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹក នៅចំណុចក្បែរបន្ទប់ជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ សារឿន សំណាង ហៅជា ហៅរ៉ាន់ សល់ ហៅស្បែក បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិទតែមប្រិ៍ ស៊េរីឆ្នាំ២០២១ របស់ជនរងគ្រោះ រួចគេចខ្លួន។
ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូពិតមែន និងបានលួចកាបូបប្រាក់ និងកំព្យូទ័រ របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើសកម្មភាពជាមួយបក្ខពួកឈ្មោះ សៀប កុសល់ ហៅតឿ និងឈ្មោះ ភន់ សុផល កាច់កលួចយកម៉ូតូក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ក្នុងពេលថ្មីៗនេះផងដែរ។
អធិការក្រុងសៀមរាបបានបន្តថា ករណីនេះសមត្ថកិច្ច
បន្ទាប់មកយើងបាននាំខ្លួនជនសង្ស័យឈ្មោះ ភន់ សុផល និងឈ្មោះសៀប កុសល់ ហៅតឿ មកសាកសួរ៖
ឈ្មោះ ភន់ សុផល បានឆ្លើយថា ខ្លួនពិតជាបានលួចកាច់សោ កម៉ូតូ ក្នុងក្រុងសៀមរាប ជាមួយបក្ខពួកឈ្មោះ សៀប កុសល់ ហៅតឿ និងឈ្មោះសារឿន សំណាង ហៅជា ហៅរាន់ សល់ ហៅស្បែក ចំណែកសោរកែច្នៃគឺរូបខ្លួនទិញពីមនុស្សប្រុសម្នាក់។
ឈ្មោះ សៀប កុសល់ ហៅតឿ បានឆ្លើយសារភាពថាៈខ្លួនពិតជាបានចូលរួមកាច់សោកលួចយកម៉ូតូ ដោយខ្ល្លួនជាអ្នកមើលផ្លូវ។ ករណីនេះវត្ថុតាងដកហូតបានម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប។ ចំណែក បក្សពួកដែលបានរត់គេចខ្លួន កម្លាំងកំពុងស្រាវជ្រាវតាមចាប់បន្ត៕SRP

