អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រី រួមគ្នាដោះស្រាយបញ្ហាជនអនាថានិងជនវិបល្លាសស្មារតី

0

ខេត្តកំពង់ចាម៖ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នា
ថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២១ ពព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា សហការ ជាមួយ អាជ្ញាធរពាក់ព័ន្ធ ដេីម្បី រួមគ្នា ធ្វើ ការ ដោះស្រាយ បញ្ហាជនអនាថា និងជន វិបល្លាស ស្មារតី ធ្វើ យ៉ាងណា កុំ ឲ្យមាន ការ បង្ក ភាព អនាធិបតេយ្យ ដែល នាំ ឲ្យ ប៉ះពាល់ ដល់ អារម្មណ៍ មហាជន ពោលគឺ ត្រូវ ប្រេីប្រាស់ ទីតាំង សំចត ដែល យើង មាន ស្រាប់ ចំពោះ ជន វិបល្លាស ស្មារតី គឺត្រូវ ជួយ ពិនិត្យ ព្យាបាល និង ធ្វើការ ស្វែងរក សាច់ញាតិ គាត់ ឲ្យ ជួយ ទទួល ខុសត្រូវ ។

អភិបាលខេត្តកំពង់ចាម ក៏បានស្នើមន្ទីរអប់រំ យុវជន និង កីឡា ឲ្យ ធ្វើ ការ រៀបចំ ស្តាតកីឡាដ្ឋាន ខេត្តកំពង់ចាម ទៅតាម ជំហាន ៗ ដោយ ត្រូវ សំអាត បរិស្ថាន ទាំង ទីធ្លា ខាង ក្នុង និង ខាងក្រៅ ពោលគឺ ត្រូវ ខិតខំ ធ្វើ យ៉ាងណា ឲ្យមានសោភ័ណភាពស្រស់ស្អាត ជា ប្រយោជន៍ ដល់ ពលរដ្ឋ ជាពិសេស ក្រុម កីឡាករ កីឡាការិនី ធ្វើ ការ ហ្វឹកហាត់ លេង កីឡា និង ហាត់ប្រាណ ដេីម្បី សុខភាព ផង ដែរ ។

កិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន លេីក យក របៀបវារៈ សំខាន់ ៗ រួមមាន ៖

១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅ ខែមិនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើពង្រាងសេចក្តីសម្រេចស្តីពីការបិទបញ្ជីចំណូលចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ រួមនឹង បញ្ហាផ្សេងៗ មួយ ចំនួន ទៀរ៕SRP