
ខេត្តសៀមរាប៖មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ស្រាល ខណ:បើករថយន្តបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ ៣៥៧_៣៥៨ ស្ថិត នៅភូមិ គំរូ ឃុំ ស្រណាល ស្រុកក្រឡាញ់ រវាងរថយន្តកូរ៉ូឡានិង ត្រាក់ទ័រ សណ្តោងរ៉ឺម៉ក។
សមត្ថកិច្ចបានដឹងថា ម្ចាស់រថយន្តឈ្មោះ ព្រំ សុខ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន ស្នាក់ នៅសង្កាត់ ច្បារអំពៅ ១ រាជធានី ភ្នំពេញ ររងរបួសធ្ងន់បាក់ដៃខាងស្តាំ ប្រពន្ធឈ្មោះ វង្ស ម៉ីគីម អាយុ ៣៣ឆ្នាំ របួសស្រាល។
សមត្ថកិច្ចបានបន្តថា មូលហេតុ បណ្តាល មកពី រថយន្ត ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A:4623 ក្នុងល្បឿនលឿន បានបុកត្រាក់ទ័រសណ្តោងរ៉ឹម៉ក ស្របទិសគ្នា ក្នុងពីកើតទៅលិច ចំពីក្រោយពេញទំហឹង ដែលមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដោយគ្មាន ភ្លើង សញ្ញា សម្គាល់ ចរាចរណ៍ ត្រឹមត្រូវ។
ករណីនេះកម្លាំងនគរបាលចរាចរណ៍ បានចុះត្រួត ពិនិត្យ និងហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុក។ ចំណែករថយន្តរងការខូចខាតធ្ងន់ ត្រាក់ទ័រ សណ្តោងរ៉ឺម៉ក រងកាខូចខាតស្រាល ជំនាញយកទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕SRP

