ឈ្មួញឈើឈ្មោះភ័ក្រ្ត បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង

0

ខេត្តកំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើឈ្មោះភ័ក្រ្ត បង្កើនការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅតាមដងផ្លូវ ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បណ្ដាក់គ្នាដូចខ្យង ក៏ប៉ុន្តែឈ្មួញឈើ នៅតែអាចដឹកជញ្ជូនឈើ បានបានដោយរលូន។

សេចក្ដីរាយការណ៍បានបន្តថា បទល្មើសដឹកជញ្ជូនឈើ ដោយខុសច្បាប់ យ៉ាងពេញបន្ទុក របស់ ឈ្មោះភ័ក្រ្ត នៅតាមផ្លូវជាតិលេខ២ ចេញពីខេត្តព្រះវិហារ ចូលមកទឹកដីខេត្តកំពង់ធំ រៀងរាល់យប់ ក៏ប៉ុន្តែ សមត្ថកិច្ចពាក់ព័ន្ធមិនបានទប់ស្កាត់បង្ក្រាបនោះទេ។។

ជាក់ស្តែងក្បួន រថយន្តរបស់ដឹកឈើ របស់ ឈ្មោះ ភ័ក្រ្ត ចំនួន៥គ្រឿង ដឹកសុទ្ធតែឈើប្រណិត មានធ្នង់ និងគ្រញូង កាលពីយប់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ ដោយមធ្យោបាយរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ តាមបណ្តោយផ្លូវជាតិលេខ៦២ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ បានដោយសេរី៕SRP