
ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។
សម្ដេចតេជោបានបន្តថា៖ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោក ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្ម កែឆ្នៃ និងអ្នករក កំប្លោក ទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។
មួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថា ប្រពន្ធខ្ញុំ នៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី។
សូមជម្រាបថា រូបថត ដែលនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញ នៅលើទំព័រ ផេកហ្វេសប៊ុក នេះ គឺថតនៅពេល សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកទស្សនា នៅក្នុងខេត្តសៀមរាបកាលពីកន្លងទៅថ្មីៗនេះ ដោយទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ អាជ្ញាធរថ្នាក់ដឹកនាំខេត្តសៀមរាប ជាពិសេសលោកជំទាវ ទាង អេង ទៀ សីហា ភរិយា លោកទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

