មន្ត្រីខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងគ្រឿងចក្រកាយដីលក់ដោយខុសច្បាប់នៅឃុំអូតាគីក្រោយការផ្សាយព័ត៌មាន

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីជំនាញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានចុះបង្ក្រាប ទីតាំងកាយយក អាចម៍ដីលក់ ដោយខុសច្បាប់ មួយកន្លែង។

ការចុះបង្ក្រាបនេះ ស្ថិតនៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សុំបញ្ជាក់ថាទីតាំងកាយដីលក់ដោយខុសច្បាប់នេះ មានម្ចាស់ជីវកម្ម ឈ្មោះ លីចាន់ណារ៉ូ ភេទប្រុស បានកាយមានជម្រៅជាង១០ម៉ែត្រឯណោះ ដើម្បីយកទៅចាក់បំពេញដីឡូតិ៍។

បើតាម លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ថា ចំពោះគ្រឿងចក្រ ដែលកំពុង ធ្វើសកម្មភាពកាយរណ្តៅដី នោះ លោកពុំបានដឹងនៅឡើយទេ។ លោកថានឹងចាត់ឲ្យមន្ត្រីជំនាញ ចុះផ្អាកសកម្មភាពជាបន្ទាន់។
បើតាមប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា គ្រឿងចក្រ នោះ គឺមិនទាន់មានលិខិតអនុញាត្ត នោះទេ។

សូមជម្រាបថាការចុះទៅបង្ក្រាបនេះ ក្រោយពីមានបណ្ដាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ កាលពីម្សិលមិញ៕SRPដោយប៊ុន ថេត