ស្ត្រីម្នាក់ ស្រវឹងស្រា ចុះងូតទឹក បណ្តាលលង់ស្លាប់

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបានរាយការណ៍ថា ស្ត្រីម្នាក់បានលង់ទឹកស្លាប់ នៅម៉ោង១១ថ្ងៃទី២២ ខែកម្ភ: ម្សិលមិញ ត្រង់ចំណុចប្រឡាយទឹក ជីកជាប្រព័ន្ធជុំវិញ ដីចំការ ចំងាយពីភូមិប្រហែល២ពាន់ម៉ែត្រ នៅទិសខាងត្បូង ក្នុងភូមិស្ទឹងព្រះ ស្រុកឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនរងគ្រោះ ឈ្មោះណាប់ សែន អាយុ៤២ឆ្នាំរស់នៅភូមិឃុំខាងលើ មុខរបរកសិករ។មូលហេតុ ស្រវឹងស្រាចុះងូតទឹកបណ្តាលលង់ស្លាប់តែម្ដង៕SRP