ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តចំនួន២គ្រឿងបានបុកគ្នាលាន់ឮដូចរន្ទះ។
ហេតុការណ៍បានកើតឡើងនៅម៉ោង១៣និង៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ នៅចន្លោះបង្គោលគីឡូលេខ ២៩៩-៣០០ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦ ក្នុងទិសដៅ ច្រាសទិសគ្នា។
យោងតាមរបាយការណ៍បានបង្ហាញថាគ្រោះថ្នាក់ចរាចណ៍នេះគឺ
រថយន្តហ្វត ពណ៌ស ពាក់លេខភ្នំពេញ 2AN-84 64 បើកបរដោយឈ្មោះ លីម អីវ ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ មានទិសដៅ
ពីកើត ទៅលិច បុកនឹងរថយន្តហ៊ីយិនដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A 65 93 បើកបរដោយឈ្មោះ រ៉ាវី ហ្វីនីន ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពចាម ខេត្តកំពង់ចាម ទិសដៅពីលិច ទៅកើត។ ករណីនេះអ្នកបើកបរគ្មានរបួសទាំងសងខាង។
មូលហេតុរថយន្តហ្វត បើកបរក្នុងភាពងងុយដេក៕SRP