លោក សឹង្ហ សំរឹទ្ធិ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តសៀមរាប

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ សមាជិកសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ តំណាង សភាពាណិជ្ជកម្មខេត្ត សៀមរាប-ឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១។

ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នេះធ្វើក្នុងគោលដៅទី២ នៅស្រុកវ៉ារិន និង ស្រុកអង្គរជុំ ដែលបានប្រារព្ធធ្វើឡើង នៅសាលាស្រុកអង្គរជុំ ក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមជម្រាបថាក្នុងវេទិកានេះ លោក អ៊ាន ឃុន ប្រធានអង្គប្រជុំ បានទទួលយក សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន១១ ចំណុច ដោយបានដោះស្រាយផ្ទាល់បាន ៩ចំណុច និង ២ចំណុចទៀត ដោះស្រាយ ជាលាយលក្ខ័អក្សរក្នុងពេលក្រោយ៕SRP