ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋបាននាំគ្នាកាប់បំផ្លាញព្រៃឈើ ដើម្បីយកទៅលក់ឱ្យ តាហៃ នៅក្រុមហ៊ុន នៅចំណុច អូរគ្រាក់ជាប់ ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០ម៉ឺនរៀល។ នេះបើយោងតាម page ផ្លូវការរបស់ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
pageអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរថា
នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហ្ថកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ(ឈើ
ច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ (590652-1456894) អូរខ្សាច់ស្វា( 590590-1459185)អូរតាពណ៌ (590537-1454189)ផ្លូវបំបែកជាបីចូលក្រុម
ហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់,ចូលទៅបុសខ្នុរ (595423-1451578)ផ្លូវបែកអូរឡង់ចូលទៅក្រុម
ហ៊ុន(595836-1451783)ភ្នំក្រហម(591293-1460268)មានចំការនិងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ) ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន១៧៨គល់។
ក្នុងpageដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋ បានប្រាប់ថា ពួកគាត់កាប់ឈើលក់ ឱ្យតាហៃ នៅក្រុមហ៊ុននៅចំណុច អូរគ្រាក់ ជាប់ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០០.០០០រៀល។
ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅឡើយទេ ជុំវិញហេតុការណ៍នេះ៕SRP