ខេត្តសៀមរាប៖ប៉ូលិសបានចុះទៅដល់ផ្ទះឈ្មោះភា ដោយរកមិនឃើញ មានលេងល្បែងស៊ីសង ដូចការចុះផ្សាយតាមទំព័រហ្វេសប៊ុកនោះទេ។
ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់នគរបាលប៉ុស្តិ៍ស្លក្រាម៖លិខិតបំភ្លឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
មានកិត្តិយសសូមធ្វើការបកស្រាយបំភ្លឺចំពោះគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ «ប៉ុស្តិ៍មហានគរខ្មែរ ដែលបានសរសេរបង្ហោះថា «បទល្បែងស៊ីសងអាប៉ោងនិងប្រជុលមាន់ដ៏ធំមួយកន្លែងម្ចាស់ឈ្មោះ ភា ស្ថិតនៅ ភូមិថ្លុកអណ្តូង សង្កាត់ ស្លរក្រាម ក្រុងសៀមរាប លោក ទិត្យ ណារ៉ុង មិនហ៊ានបង្ក្រាបសង្ស័យថា…
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម៖ មានកិត្តិយសសូមគោរពជម្រាបជូន ដល់បងប្អូនអ្នកសារព័ត៌មាននិងមហាជនតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យបានជាថាៈ ក្រោយពីទទួលបានព័ត៌មានថាមានករណ៏ ខាងលើ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅធ្វើការត្រួតពិនិត្យទី តាំងខាងលើ នាថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី គឺគ្មានបនល្បែងស៊ីសងអាប៉ោងនិង ប្រជល់មាន់ខុសច្បាប់ដូចការចុះផ្សាយរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ-ប៉ុស្តីមហានគរខ្មែរ »ឡើយ។
អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមសូមមេត្តាកុំមានការយល់ច្រឡំ និងមេត្តាទទួលជ្រាបជាព័ត៌មាន។
ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម៖ សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អនិងក៏សូមអំពាវនាវ ដល់សាធារណៈជន និងបណ្តាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំភ្លើស ការពិត ជាហេតុបង្កឲ្យមានភាពវឹកវរបំពុលបរិយាកាសសង្គម ចលាចល បង្កការយល់ច្រឡំក៏ដូចជាភាពភ័យ ខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន និងដើម្បីចៀសវាងការសន្និដ្ឋាននិងវាយ តម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ៕SRP