ខេត្តសៀមរាប៖យ៉ាងហោចមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ នឹង២នាក់ទៀត របួសស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍ ពីរករណីផ្សេងគ្នា ម្សិលមិញ។
សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថាករណីទី១នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី លើផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។
ករណីនេះ បង្កឡើងដោយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង ១AF ៦២៣០ បេីកបរដោយឈ្មោះ ធារ៉ា សីហា ភេទភេទប្រុសអាយុ១៩ របួស(ធ្ងន់)។ អ្នករួមដំណើរ២នាក់ ១ឈ្មោះ ស៊ឹម រដ្ឋារស្មី ភេទស្រី (ធ្ងន់) ២ឈ្មោះ សារ៉ាត់ ដាវីន ភេទស្រី(ស្រាល) អ្នកទាំង៣រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរា ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តសៀមរាប មានទិសដៅពីលិច ទៅកេីតបុកនឹងរថយន្ដម៉ាក LEXUS IS ២៥០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BD១៥៥៨ បេីកបរដោយឈ្មោះ ស៊ិន រត្ន័ ភេទប្រុសអាយុ ៣៤ឆ្នាំរស់នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនន រាជធានីភ្នំពេញ ទិសដៅពីត្បូង ទៅជើង។ រថយន្តនិងម៉ូតូនគរបាល យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ។
ករណីទី២នៅវេលាម៉ោង១៦និង៥៥នាទី នៅត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លេីផ្លូវជាតិលេខ ៦៧ រវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាក។ ម៉ូតូម៉ាកហុងដាពណ៌ ខ្មៅ ពាក់ស្លាកលេខសៀមរាប ១Q-១៥៧៦ បេីកបរដោយឈ្មោះ ប្រុញ វិរៈ ភេទ ប្រុសអាយុ១៤ឆ្នាំ របួសធ្ងន់ អ្នករួមដំណើរ ឈ្មោះ ពេទ្យ ភារម្យ ភេទប្រុស របួសស្រាល។ អ្នកទាំងពីរ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ម៉ូតូ ត្រូវបាននគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃំុឃុនរាម៕SRP