រថយន្ត៤គ្រឿង បុកតគ្នា នៅ៦០ម៉ែត្រសៀមរាប តៃកុងចុះប្រកែកគ្នាខ្លាំងៗ

រថយន្ត៤គ្រឿង បុកតគ្នា នៅ៦០ម៉ែត្រសៀមរាប តៃកុងចុះប្រកែកគ្នាខ្លាំងៗ

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តចំនួន៤គ្រឿងបានបុកតគ្នា នៅផ្លូវ៦០ម៉ែត្រខាងជើង សណ្ឋាគារស្នាយលីងជាប់នឹងភ្លើងស្តុបខាងកើតផ្សារលើធំថ្មី។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជាង០៧យប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សេចក្ដីរាយការណ៍បន្តថាបង្កហេតុម៉ាកលុចស៊ីសRX៣០០ ស្រវឹងស្រា បានបើកបុក រថយន្តហាយឡែនឌ័រពីក្រោយ ហើយហាយឡែនឌ័រ ក៏បន្តទៅដល់រថយន្តម៉ាកធុនត្រា ហើយធុនត្រា ក៏បានបុករថយន្តសាំយ៉ុង។

សេចក្ដីរាយការណ៍បញ្ជាក់ថារថយន្តបង្កហេតុ បើកបរមកពីទិសខាងជើង មកទៅខាងត្បូង មកដល់ចំណុចខាងលើ ក៏បុកបន្តគ្នាតែម្ដង។

មន្ត្រីចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពីមានគ្រោះថ្នាក់ចរាចណ៍បែបនេះ ម្ចាស់រថយន្តនិងម្ចាស់រថយន្តបានមានប៉ះទង្គិច ពាក្យសំដីគ្នា ទៅវិញ ទៅមក យ៉ាងខ្លាំង។

សូមបញ្ជាក់ថារថយន្តបង្កហេតុ(ម៉ាកRX៣០០ ពាក់ស្លាកលេខ ភ្នំពេញ ២Q ៥៥៩៧) (រថយន្តហាយឡែនឌ័រ

ពាក់ស្លាកលេខ ភ្នំពេញ ២AC ៧៦៨៤) (រថយន្តធុនត្រាពាក់ស្លាកលេខ សៀមរាប ២B ៥៥៤២)(រថយន្ត

សាំយ៉ុង ភ្នំពេញ ២AH ៦៥៤០)។ បើតាមមន្ត្រីនគរបាលបានបញ្ជាក់ថាករណីនេះ បានសម្របសម្រូលគ្នាបញ្ចប់អស់ហើយនៅព្រឹកមិញនេះ៕SRP