លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរពី«ភាពស្ដុកស្ដម្ភ»

ខេត្តសៀមរាប៖”ប្រសិនបើអ្នកជឿខ្លួនឯងថា អ្នកនឹងរស់នៅក្នុងភាពស្តុកស្តម្ភ ភាពស្ដុកស្ដម្ភនឹងជឿអ្នក” អត្ថន័យខាងលើនោះ  សូមដៅឲ្យយើងការជឿទៅលើចំណុចវិជ្ជមាន ដែលខ្លួនយើងចង់បានជាពិសេស ឥទ្ធិពលនៃជំនឿ សម្រាប់់ជីវិតរស់នៅនិងការធ្វើអាជីវកម្ម។

រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាពជោគជ័យ មិនអាចកើតឡើង ដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។

គ្រប់យ៉ាងកើតឡើង ចេញពីភាពក្លាហាន ឬក៏យើងហៅថា”ការប្រថុយដែលមានកម្រិតគ្រប់គ្រងបាន” ចេញពីការសម្រេចចិត្ត  ចេញពីភាពប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ  ពីព្រោះយើងដឹងហើយថា  ” សូម្បីតែយើង អង្គុយស្ងៀមមិនធ្វើអ្វីមួយ ក៏មានកំហុសទៅលើហេតុផលអ្វីមួយរួចទៅហើយដែរ”។

ដូច្នេះហើយការកែប្រែកំហុសឲ្យមានប្រសិទ្ធភាព  ឱ្យឃើញផ្លែផ្កា រាល់ការងារ ដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាព ទំនាក់ទំនង ហើយមិត្តអ្នកអាន សូមចងចាំថា” កម្រិតគុណភាពរបស់សហគ្រិនភាព  អាស្រ័យទៅលើ កម្រិតគុណភាព ទំនាក់ទំនង ដែលពួកគេបានធ្វើឡើង”។

សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យ យ៉ាងច្បាស់លាស់ ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ   ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន  “ប្រសិនបើអ្នកជឿលើខ្លួនឯង ជោគជ័យនិងចូលរួមជឿលើអ្នក” ពីព្រោះអ្នកជឿលើហេតុផលចេញ ពីក្នុងខ្លួនរបស់អ្នកមក។

ខាងក្រោមនេះ ជាគោលដៅចំបងចម្បង ៥ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពរលើកធុរកិច្ចរបស់ខ្លួន។

១. គិតធំ “ខ្ញុំអាចធ្វើបាន”

“ប្រសិនបើអ្នកគិតថា អាចធ្វើបាន អ្នកនឹងមើលឃើញនូវវិធីជាច្រើនដើម្បីឲ្យសម្រេចបានចំពោះការគិតនោះ”

ការប្រកាន់នៅជំហរថា :គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើអ្នកមិនទាន់ធ្វើវានោះ ពាក្យពេចន៍ទាំងអស់នោះ  មានតម្លៃលើសពីអ្វីដែលអ្នកបានគិត  ក្នុងកម្រិតដែលអ្នកមានអំឡុងពេលពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវ ចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ “ប្រសិនបើអ្នកនៅតែបន្តការប្រៀបធៀបការវាយតម្លៃមកលើខ្លួនឯងអ្នកមិនអាចមានចិត្តក្លាហានគិតធំបានឡើយ ហើយការគិតធំនេះ ធ្វើឲ្យអ្នកមានវិន័យដាច់ខាតចំពោះខ្លួនឯង។

២. ប្រកាន់យកការគិតវិជ្ជមាន:

សហគ្រិនជោគជ័យ មានមូលហេតុដែល ពួកគេជោគជ័យ ពីព្រោះ ពួកគេផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទាំងឡាយ នៅក្នុងផ្នត់គំនិតចាស់ៗរបស់ពួកគេដោយបញ្ចូលឬជំនួសមកវិញនៅ នូវផ្នត់គំនិតវិជ្ជមាន។

“ប្រសិនបើអ្នកមានការគិតអវិជ្ជមាន អ្នកនឹងមើលឃើញពីពន្លឺនៃភាពជោគជ័យរចេញពីក្នុងខ្លួនរបស់អ្នក “ដូច្នេះហើយ  សូមអ្នក ព្យាយាមកែប្រែគំនិតអវិជ្ជមានចោល ហើយទទួលយកឥរិយាបថល្អៗសម្រាប់ខ្លួនឯងវិញ ” ការ គិតអវិជ្ជមាន គឺជាឧបសគ្គរាំងផ្លូវរបស់អ្នកមិនឲ្យធ្វើដំណើរទៅ ដល់កន្លែងដែលអ្នកចង់ទៅ រីឯការគិតវិជ្ជមាន នឹងពាំនាំរូបអ្នក ទៅដល់ទីកន្លែងតើអ្នកចង់ទៅ ”

៣. គិតអំពី ឈ្នះឈ្នះរួមគ្នា

សហគ្រិនដែលទទួលបានផលធំៗពីព្រោះពួកគេបានគិតធំ ពួកគេតែងតែប្រកាន់យកនូវកិច្ចសហប្រតិបត្តិការ  ដែលជាស្នូលធំមួយក្នុងទិសដៅរួម “ឈ្នះឈ្នះទាំងអស់គ្នា “ប្រសិនបើខ្ញុំបានចំណេញ អ្នកក៏បានចំណេញ គឺគ្មានអ្នកណាខាតឡើយ។

ក្រុមហ៊ុនមួយជោគជ័យ នឹងស្ដុកស្ដម្ភទៅបាន មិនមែនអាស្រ័យទៅលើតែ អតិថិជន ក្នុងរយៈពេលខ្លីនោះទេ គឺការគិតឃើញវែងឆ្ងាយ សម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំង ការសហការជាមួយនឹងដៃគូផ្សេងៗ ដើម្បីចូលរួមភាព  រីកចម្រើនរយៈពេលយូរ ក្នុងទិសដៅ ឈ្នះរួមគ្នា ” ខ្ញុំឈ្នះ  , អ្នកឈ្នះ , យើងឈ្នះ WIN  WIN  ព្រមទាំង

ការបង្កើតវប្បធម៌ រីករាយ និងការសំរេចចិត្តលឿន របស់បុគ្គលិកគ្រប់ផ្នែកនៅក្នុងស្ថាប័នផងដែរដូច្នេះ ហើយ ការប្រកាន់យកភាពត្រឹមត្រូវ និង ការប្រកាន់យកភាពយុត្តិធម៌ គឺជាអ្វីដែលពួកគេត្រូវធ្វើក្នុងបុព្វហេតុនៃសហប្រតិបត្តិការ។

៤.ក្លាហានសារភាពចំពោះកំហុស

“កំហុសពិតប្រាកដរបស់សហគ្រិនគឺកំហុស ដែលបណ្ដោយអោយមានដដែលៗ “កំហុសវាមិនមែនជារឿងធំដែលធ្វើឱ្យអ្នកបាក់ មុខមាត់ដូចអ្នកបានគិតនោះទេ តាមការពិតកំហុសគឺជាគ្រាប់ពូជ នៃភាពវាងវៃ នៃភាពត្រឹមត្រូវ សម្រាប់ជំហានបន្ទាប់ ប្រសិនបើអ្នកទទួលស្គាល់នូវកំហុសនោះ។

នៅក្នុងលោកយើងនេះគ្មានអ្វីដែលឥតខ្ចោះនោះឡើយសូម្បីតែផ្ទាំងគំនូរដ៏ល្អមួយត្រូវបានឆ្លងកាត់ការប្រើខ្មៅដៃ ដែល ដែលត្រូវលុបច្រើនដងសូមមិត្តអ្នកអានចង់ចាំថា “ខ្មៅដៃដែលល្អ គឺខ្មៅដៃដែលមានជ័រលុប”។

៥. ផ្នត់គំនិតនិងការតាំងចិត្តត្រូវតែរឹងមាំ

“គ្មានផលធំទាំងឡាយណា កើតឡើងចំពោះអ្នកគិត ស្រាលៗ ឬលំៗ ដោយគ្មានការតាំងចិត្ត មុតមាំបានឡើយ”

នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដនោះ គ្មានអ្វីដែលជាឧបសគ្គសំរាប់អ្នកទៀតឡើយ ពីព្រោះភាពពិតប្រាកដ បានធ្វើឲ្យអ្នកក្លាហានជាងមុនបានធ្វើឲ្យអ្នកលះបង់ទម្លាប់ដែរអត់ប្រយោជន៍ ដើម្បីធ្វើកិច្ចការចាំបាច់ ៗ ហើយនៅពេលនោះនឹងជួបមនុស្សជាច្រើន ដែលមានជំនាញនិងមានគំនិតជួយដល់អ្នក លើកស្ទួយអ្នកឲ្យទទួលបានជោគជ័យ។

ប៉ុន្តែរឿងទាំងអស់នោះ “ពួកគេត្រូវការដំបូងគឺអ្នកត្រូវមានការតាំងចិត្តមុតមាំ”។

និពន្ធដោយ៖ លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា PAPAYA NEXT STEP CO,.LTD

*PAPAYA REAL ESTATE «គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ»

* PAPAYA HOMESTAY «គម្រោងលើវិស័យទេសចរណ៍»

*PAPAYA GARDEN «គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ»