អាជ្ញាធរបើកកិច្ចប្រជុំ គម្រោង កែលម្អស្ទឹងសៀមរាប ជំហាន២

ខេត្តសៀមរាប៖អាជ្ញាធរបានបេីកកិច្ចប្រជុំពិភាក្សាលេីរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)សម្រាប់គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២ នៅខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលខេត្តសៀមរាប
នាថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញ លោកង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពី មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

បើតាមធរខេត្តបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាព នូវចំណុចមួយចំនួនដូចខាងក្រោម៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។ ៣-ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និងប្រព័ន្ធលូរទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ជាមួយ មន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំ ប្លង់មេ ឱ្យបានត្រឹមត្រូវ តាមការ គម្រោងស្តារស្ទឹងសៀមរាប របស់រាជរដ្ឋាភិបាល៕SRP