អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ អនុវត្តតាមដីកា ពីបទឆបោក

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណីឆបោក។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១៤និង១០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ភូមិ​ព្រះធាតុ​ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប​ ដោយអនវត្តតាមដីកា បង្គាប់ឲ្យចាប់ពិរុទ្ធជន ករណី៖ ឆបោក លេខ៩៣ ពស ព្រជ/គ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក តុប ឈុនហេង ចៅក្រមជំនុំជម្រៈ នៃសាលាដំបូង ខេត្តសៀមរាប។

ជនត្រូវចោទ មានឈ្មោះ​ សួរ ធុយ​ អាយុ ៤៧ឆ្នាំ​ មានទីលំនៅ ភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពីបទ៖ ឆបោក​ ប្រព្រឹត្ត​កាលពីអំឡុងឆ្នាំ២០១១ នៅចំណុច ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្ត​សៀមរាប​។

បច្ចុប្បន្នការិយាល័យជំនាញអនុវត្តតាមនីតិវិធីបញ្ចូនទៅសាលាដំបូងខេត្ត៕SRP