អាវុធហត្ថស្រុកសូទ្រនិគម បង្ក្រាបទីតាំងជល់មាន់មួយកន្លែង អ្នកលេងរត់អស់

ខេត្តសៀមរាប៖ទីតាំងជល់មាន់មួយកន្លែងត្រូវបានកម្លាំងអាវុធហត្ថស្រុកសូទ្រនិគមបង្រ្កាប។ ចំណែកអ្នកលេងរត់គេចខ្លួនអស់។
ការបង្ក្រាបនេះធ្វើឡើង វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចគោគដុបពីងពួង ក្នុងភូមិគោកឬស្សីជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រីអុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។

លោកវរសេនីយ៍ត្រីអុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក សូទ្រនិគមបានឲ្យដឹងថា ប្រតិបត្តិការនេះ អ្នកលេងបានរត់គេចខ្លួនអស់ ប៉ុន្តែបានបំផ្លាញចោលសង្វៀន ជល់មាន់ចល័ត០១កន្លែងដកហូតម៉ូតូបានចំនួន០៦គ្រឿង។ បច្ចុប្បន្ន រក្សារទុក នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសូទ្រនិគម៕SRP