
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន នាំយក អំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូន ប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ចំនួន ៨៩គ្រួសារ មកពីភូមិចំនួន៣ គឺ ភូមិបឹងបាសាក់ កំពង់រលីង និងភូមិតាណេង នៃសង្កាត់សំបួរមាស ពិធីចែកអំណោយនេះត្រូវបានរៀបចំឡេីង នៅវត្តខេមវ័ន្តបឹងស្នាយ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយ មាន ការ អញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមនឹង ថ្នាក់ដឹកនាំ ក្រុមការងារកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូន ប្រជាពលរដ្ឋ ទាំង៩៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១កញ្ចប់ អាវយឺត២ និងថវិកា២០.០០០រៀល៕SRP