ខេត្តសៀមរាប៖លោក ឈាវ មុន្និន ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប នៅទី៦ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញ បានដឹកនាំសមាជិក សមាជិកការ នាំយកថវិកា ឧបត្ថម្ភ ជូនអគ្គបញ្ជារការសាលាការពារអាកាស សម្រាប់សាងសង់ ស្តូប ស្លាកសញ្ញា សាលាការពារអាកាសដែលស្ថិតនៅ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងឱកាសនេះដែរ លោក ជួន សារ៉េត អគ្គបញ្ជារការ សាលាការពារអាកាស បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលតែងតែ ជួយឧបត្ថម្ភ ដល់កងទ័ពក្នុងស្មារតីសេ្នហាជាតិ។
ក្នុងនាមតំណាង ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប លោក ឈាវ មុន្និន បានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់កងទ័ព និង សិក្ខាកាម ទាំងអស់ របស់សាលា អោយយកចិត្តទុកដាក់ ថែរក្សាសុខភាព ជាពិសេស ការពារកុំអោយឆ្លង ជំងឺកូវីដជាដាច់ខាត៕SRP