ឃាត់ខ្លួនបុរសម្នាក់ នៅស្រុកបន្ទាយស្រី ករណីរំលោភ ក្មេងស្រីអាយុ១៣ឆ្នាំ

ខេត្តសៀមរាប៖នគរបាលស្រុកបន្ទាយស្រី បានឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភ ទៅលើអនីតិជនក្រោមអាយុ១៤ឆ្នាំ បានសម្រេច។

ការឃាត់ខ្លួនធ្វើនៅថ្ងៃទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញ នៅស្រុកបន្ទាយស្រី។

ជនសង្ស័យឈ្មោះ សន សាំ អាយុ៤២ឆ្នាំនៅភូមិត្បែងខាងលិច (ចំបក់៣ដើម) ឃំុត្បែង ស្រុកបន្ទាយស្រី។ជនរងគ្រោះ ឈ្មោះ ល.ស.ណ.ភេទស្រីអាយុ១៣ឆ្នាំ រស់នៅ ភូមិឃំុជាមួយគ្នា។

ហេតុការណ៍ចាប់រំលោភ បានប្រព្រឹត្តឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ រសៀល ត្រង់ចំណុចភូមិត្បែងលិច (ចំបក់បីដើម) ឃំុត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។បច្ចុប្បន្ននគរបាល កសាងសំណុំរឿង អនុវត្តតាមផ្លូវច្បាប់៕SRP