បែកធ្លាយភាពមិនប្រក្រតី ថា ក្រុមហ៊ុន​ ដានីដេង នាំជ្រូកពីថៃ លើសលិខិតអនុញ្ញាត

ខេត្តឧត្តរមានជ័យ៖បែកធ្លាយភាពមិនប្រក្រតីរឿង ក្រុមហ៊ុន ដានីដេង នាំសត្វជ្រូករស់ពីថៃ ចេញតាមច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើសលិខិតអនុញ្ញាត របស់ក្រសួងកសិកម្ម។

ប្រសិនជាការ ជាមានការនាំសត្វជ្រូកលើសមែនោះ សង្ស័យថាក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយជំនាញ ក្នុងការបន្លំមិនបង់ពន្ធ ដែលនាំឲ្យបាត់បង់ ចំណូលចូលរដ្ឋ យ៉ាងច្រើន។

យោងតាមប្រភពបានឲ្យដឹងថានៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមហ៊ុ​ន ដានីដេង បានធ្វើការដឹកជញ្ជូនសត្វជ្រូករស់ចេញ ពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅតាមបណ្ដាខេត្ត ជាច្រើនគ្រឿង។

លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម
ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន ដានី ដេង ដែលធ្វើអាជីកម្ម ដឹកជ្រូកពីប្រទេសថៃ រាល់ថ្ងៃនេះ គ្រប់គ្រង ដោយលោកស្រី ឈ្មោះហៅថា ចែធំ រស់នៅសង្កាត់អូរស្មាច់ ដែលជាភរិយា របស់លោកឧត្តមសេនីយ៍ត្រី មួយរូប។

សូមរំលឹកថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ដានីដេង ត្រូវបាននាយកដ្ឋានពេទ្យសត្វសង្ស័យថារថយន្តដឹកជ្រូកខាងលើលើសចំនួន ក៏បានសហការ ជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការឃាត់រថយន្ត ក្រុមហ៊ុនដឹកសត្វជ្រូក ដោយរកឃើញថា ក្រុមហ៊ុននេះ ដឹកជ្រូកលើសលិខិតអនុញ្ញាត ចំនួន២០ក្បាល។

ទាក់ទងទៅនឹងការរិះគន់នេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីក្រុមហ៊ុន ដានី ដេង នៅឡើយទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង៕SRP