ហាមលក់សំបុត្រ យកលុយ នៅកន្លែង សួន​កុមារ​សន្តិភាព​

ខេត្តកំពង់ចាម៖ក្នុង​កិច្ច​ប្រជុំពិភាក្សា​ លេីគម្រោងរៀបចំ សួនកុមារសន្តិភាព និងកន្លែងកំសាន្ត ស្ថិតនៅ​ក្នុង​ភូមិ​ទី៧​ សង្កាត់​កំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា
មិន​តម្រូវ​ ឲ្យមានការ លក់សំបុត្រយកលុយ ពីអ្នកចូលទស្សនា កម្សាន្តនោះទេ។ ប៉ុន្តែ​​អនុញ្ញាត​ ឲ្យត្រឹមយកលុយសេវា ថែទាំ ពេលចុះលេងក្នុងអាងហែលទឹកតែប៉ុណ្ណោះ។

កិច្ច​ប្រជុំ​នេះ​ បានធ្វេីឡើងនៅថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន​ ចាន់ដា​ បានបន្តថា នេះ​ជា​គម្រោង​ កែលម្អ សួនកុមារ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​លើកកម្ពស់ សោភ័ណភាព​ក្រុង និង​រៀបចំ​ទីតាំង​កម្សាន្ត របស់​ ប្រជាពលរដ្ឋ ដោយ​ធានា​ផាសុកភាព សោភ័ណភាព និង​សុវត្ថិភាព​ ​ពោល​គឺធ្វើ​យ៉ាងណា​
ឲ្យសក្តិសម ជា​ក្រុង ដែលទទួលបានជ័យលាភី រំដួល​បី​ទង​។

បេី​តាម​គម្រោង​ របស់អ្នកវិនិយោគ ក្នុងដំណាក់កាលទី១ ចាប់​ពី​ខែ​ មិនា​ ឆ្នាំ​២០២១ នេះទៅ ត្រូវ​បាន​ដំណើរ​ការ​សាងសង់​រួមមាន​ ​រៀបចំ​កែលម្អ សួនឡើងវិញ រៀបចំ​ប្រព័ន្ធ​លូ​ ប្រព័ន្ធ​ទឹក​ និង​អាងហែលទឹក​ ចំនួន​៣​ ដែល​មាន​ទំហំ​៣០x៣០ម៉ែត្រ​ ២៥x៣០ម៉ែត្រ​ និង​១០x២០ម៉ែត្រ​ ហេីយ​ត្រូវ​ រៀបចំរបងថ្មីជុំវិញ៦០០ម៉ែត្រ ក្រាលការ៉ូ ក្នុងបរិវេណទីធ្លា សាងសង់ កន្លែងក្មេងកំសាន្ត និងបំពាក់សម្ភារបរិក្ខារ សាងសង់អគារអាហារដ្ឋាន និងMinimart និង​ក្រាលការ៉ូឡាឬការ៉ូជុំវិញបរិវេណកំសាន្ត។​

ដោឡែក​ដំណាក់កាលទី២ ចាប់ពីខែ មករា ឆ្នាំ២០២២ ត្រូវបានដំណើរ ការសាងសងរួមមាន អគារអាហារដ្ឋាន និងMinimart រៀបចំប្រព័ន្ធទឹកស្អាត និងសាងសង់ បង្គន់អនាម័យស្តង់ដារ សាងសង់ខ្លោងទ្វារ និងច្រកសុវត្ថិភាព រៀបចំបណ្តាញអគ្គិសនី និងដាំបង្គោលភ្លើង សាងសង់ បន្ទប់ ប្ដូរសំលៀកបំពាក់ រៀបចំ និងថែរក្សាទុកដើមឈើ ធំ​ឲ្យ​នៅដដែល និងការគ្រប់គ្រង សំរាមអោយមានអនាម័យល្អ ផងដែរ​៕SRP