លោក ហ៊ុន ម៉ានី «រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងរង្វង់៧%​»

លោក ហ៊ុន ម៉ានី «រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងរង្វង់៧%​»

ភ្នំពេញ៖តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេលជាង២០​ឆ្នាំចុងក្រោយ​​នេះ កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងរង្វង់៧%​»។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ​នេះ ធ្វើឲ្យ​​កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ​ សុខាភិបាល​​ និងការលើកកម្ពស់ ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន ជាពិសេសកម្មករ​ កម្មការិនី និយោជិក​​ តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំ មិនថាខណៈដែលកម្ពុជា ស្ថិតក្នុងដំណាក់កាល វិបត្តិកូវីដ១៩ក្តី។

លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចនេះ​ ពិតជាបានសបញ្ជាក់ ពីភាពរឹងមាំ របស់កម្ពុជា និងភាពទទួលខុសត្រូវ ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប​ និងបំពេញតម្រូវការប្រជាពលរដ្ឋ។

លោកហ៊ុន ម៉ានី បន្ថែមថា ឈរលើមូលដ្ឋាន​ដ៏ច្បាស់លាស់ ដើម្បីបន្តកសាង និងការពារជាតិមាតុភូមិ​ តាមរយៈគោលការណ៍១១ខ​ ដែលក្តោបរួមលើគ្រប់ទិដ្ឋភាព​​ និងវិស័យនានា​​ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់ខ្លួន ដែលផ្សារភ្ជាប់ ទៅនឹងការថែរក្សា ការពាររាល់សមិទ្ធផលសង្គមជាតិ សន្តិភាព​ និងស្ថេរភាព​ និងការរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ចគ្រប់ដំណាក់កាល ទាំងអស់។

បើតាមហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ទោះបីជាត្រូវឆ្លងកាត់ការលំបាក​ និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានឹងបន្តបេសកម្ម ក្នុងការដឹកនាំ បង្កើតសមិទ្ធផល​ថ្មីៗ និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ការឈានឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា២០៣០ និង​២០៥០៕SRP