អាជ្ញាធរ​ខេត្តកំពង់ចាម​ ពិភាក្សា ជាមួយ ក្រសួងកសិកម្ម ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ដីធ្លី ពីពលរដ្ឋ

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបជាមួយប្រតិភូ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ ដេីម្បី​រៀបចំ​នីតិវិធី​ស្តីពី​ការ​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ គ្រប់គ្រងដីធ្លី ពី​ប្រជាពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​លេី​ដី​របស់​រដ្ឋ​ ក្នុង​ភូមិសាស្ត្រ​ ខេត្តកំពង់ចាម។

កិច្ច​ជំនួប​ពិភាក្សា​នេះ​ ធ្វេីឡើង នៅថ្ងៃទី២៥ ខែមករា​ ព្រឹកមិញនេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក​រដ្ឋបាល​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា​ ក្នុង​អំឡុង​ដើម​ខែ​មករា​ ឆ្នាំ​២០២១​ ​កន្លង​ទៅ​ថ្មីៗ​នេះ​ អភិបាលខេត្ត​កំពង់ចាម​ បាន​ធ្វើ​ការ​ណែនាំ​ដល់មន្ត្រីជំនាញ ក៏ដូចជា​អាជ្ញាធរពាក់ព័ន្ធ ឲ្យ​បន្តរួមគ្នា​ ដេីម្បី​ការពារដីធ្លីជាកម្មសិទ្ធិ របស់រដ្ឋ ក៏ដូចជា​ផ្ទៃ​បឹង​ធម្មជាតិ​នានា​ ដែលថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​ បានរក្សាទុក្ខ​ សម្រាប់​ជាប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយៗ ដោយ​មិន​ត្រូវ​អនុញ្ញាត​ ឲ្យជនឆ្លៀតឱកាស រំលោភបំពាន យកបានឡេីយ៕SRP