អភិបាលខេត្តកំពង់ចាម៖ មាន​ផ្លូវ​ មានក្តីសង្ឃឹម ទីណា​មាន​ការ​អភិវឌ្ឍ ទីនោះ​ មានការរីកចម្រើន ​

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​​​បេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កៅស៊ូ​ពី​រ​ជាន់​ប្រភេទ​DBST ១ខ្សែ​ ប្រវែង​៦.៥៥០ម៉ែត្រ​ ពី​ភូមិ​បឹង​បាសាក់​ សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ ដល់​ភូមិ​អូរ​ឈ្លេីង​ ឃុំ​កោះរការ​ ស្រុក​កំពង់សៀម​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​ ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៤ខ្សែ​ ប្រវែង​៤៤១៥​ម៉ែត្រ​ ក្នុង​ក្រុងកំពង់ចាម​ ​នៅថ្ងៃទី២១ ខែមករា ព្រឹកមិញនេះ
លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​ ទីណា​មាន​ការ​អភិវឌ្ឍ ទៅដល់ ទីនោះ​ តែងតែមានការរីកចម្រើន ​ដោយ​ជីវភាព​ ប្រជាពលរដ្ឋ ​កាន់តែ​ប្រសើរ​ឡើង​​ ព្រោះ​ផ្លូវគឺជាសរសៃឈាម​ នៃសេដ្ឋកិច្ចយ៉ាងសំខាន់។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ដោយ​សារ​ប្រទេស​ជាតិ​ យើងមានសុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ របស់សម្តេចតេជោ ហ៊ុន​ សែន​ ទេីប​មាន​ការ​អភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះ​ទេសូម​ពុកម៉ែ​បងប្អូន​​ ជឿទុកចិត្តគ្នា ទៅវិញ ទៅមក ជាមួយអាជ្ញាធរនៅទីនេះចុះ ដេីម្បីយេីង​បន្ត​រួម​គ្នា​ ធ្វើការអភិវឌ្ឍ រីកចម្រើន​ តទៅមុខទៀត ដោយ​មិន​មាន​ការ​ភូត​កុហក​បោកប្រាស់​ ឬមួយ​រត់​ចោល​ពុកម៉ែ​បងប្អូន​នោះ​ឡើយ​។ ​

អភិបាលខេត្ត បានធ្វេី​ការ​ណែនាំ​ ដល់មន្ត្រីបច្ចេកទេស ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ ដោយ​លេីក​ឡើង​ថា​​ ផ្លូវ​១ខ្សែ​នេះយេីង​អាចចាត់ទុក​ជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​។ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យបាន​ឆាប់​រួចរាល់​​ មិន​ឲ្យ​ផុត​ពី​ឆ្នាំ​២០២១នេះទេ​ ហេីយធ្វើ​យ៉ាងណា​ត្រូវ​​ឲ្យ​​បាន​ស្អាត​ល្អ ទាំងមាន​គុណភាព​រឹងមាំ​ ប្រយោជន៍​ ដល់ការប្រេីប្រាស់ បានយូរអង្វែងផង ហេីយ​សូម​ធ្វើ​ចលនា​ ដល់ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដេីមឈេីលំអរតាមដងផ្លូវផងដែរ​។

អភិបាលខេត្ត ក៏បាន​សំណូមពរ​ ដល់បងប្អូនប្រជាពលរដ្ឋថា ផ្លូវ​នេះ​ជា​ផ្លូវ​របស់​ពុកម៉ែ​បងប្អូន​ហេីយ​ ដូច្នេះ​សូម​ប្រេីប្រាស់​តាម​តំរូវការ​ចុះ តែសូមចូលរួម​ថែទាំ​ផង​ ជាពិសេស​ ពេលបានផ្លូវល្អហើយ សូម​អប់រំកូនចៅ​ឲ្យ​បេីកបរ​ ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ផងដែរ​៕SRP