ក្រុមមន្ត្រីជំនាញ ចុះកាត់មែកឈើ ក្នុងបរិវេណវត្តមេត្រី និងតាំងតុ អតីតក្រុងអង្គរធំ

0

ខេត្តសៀមរាប៖ក្រោយពីបាន ពិនិត្យឃើញថា មានហានិភ័យខ្ពស់ របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ ក្រុមជំនាញ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតអប្សរា បានសហការ ជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាព ជូនពុទ្ធបរិស័ទ ព្រះសង្ឃ ចៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើម ការពារ កុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធ របស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។

សូមជម្រាបថា ដើមឈើ ដែលបានកាត់ក្រីមែកចំនួន៣៤មែករួមមាន ដើមស្រឡៅ១ដើម ដើមឈើទាល៩ដើម ដើមស្លែង១ដើម។

ចំណែកឯដើមឈើ ងាប់ ដែលបានដកហូតចំនួន៤ដើមរួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង៕SRP