
ភ្នំពេញ៖លោក ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ១៩ ខែ មករា ម្សិលមិញ
បានចាត់អោយក្រុមការងារ មនុស្សធម៌ ដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៥លានរៀលទៅផ្តល់ជូនប្អូន ប្រុស ឈ្មោះ ធឿន សុផាន់ណា ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេលសំរាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរ លោក ឌី វីជ្ជា និងលោកជំទាវ មានប្រសាសន៍ផ្តាំផ្ញើ អោយក្រុមគ្រូពេទ្យ ជួយយកចិត្តទុកដាក់ មើលថែទាំ អ្នកជំងឺអោយឆាប់ជាសះស្បើយ។
សូមបញ្ជាក់ថា ប្អូន ធឿន សុផាន់ណា ជាសិស្សរៀន បានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ ហើយក៏បានចាប់អាជីពជាអ្នកប្រដាល់។ នៅពេលដែលគេអោយឡេីងប្រកួត ទើបប្អូនអាចទទួលប្រាក់ចំណូលខ្លះដើម្បីផ្គត់ផ្គង់ជីវភាព។ ក្រៅពីនេះប្អូនមានមុខរបរបន្ថែមមួយទៀត គឺជាអ្នកដឹកទំនិញអោយគេ។ ហើយជាអកុសលនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ប្អូនប្រុសទទួលរងគ្រោះ ថ្នាក់ចរាចរណ៍ ខណៈពេលកំពុងដឹកទំនិញអោយគេ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរ ដោយអាការ:គ្រាំគ្រាខ្លាំង ប៉ះពាល់ក្បាល បាក់ក្តោងច្រមុះ និង ពិការភ្នែកខាងស្តាំម្ខាង៕SRP

