ស្នងការខេត្តឧត្តរមានជ័យ ចុះពិនិត្យ ការសាងសង់ ខ្លោងទ្វារ និងរបង អធិការដ្ឋាននគរបាល ក្រុងសំរោង

0

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោកស្នងការរង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានអញ្ជើញចុះត្រួតពិនិត្យនូវការសាងសង់ខ្លោងទ្វារ និងរបង អធិការដ្ឋាននគរបាលក្រុងសំរោង។

ក្នុងឱកាសចុះពិនិត្យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានធ្វើការកោតសរសើរ អំពីទ្រង់ទាយសំណង់ ទំហំ កម្ពស់ សមាមាត្រនិងបរិវេណទីធ្លា ផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានធ្វើការណែនាំ បន្ថែមដល់ជាងឲ្យយកចិត្តទុកដាក់ ក្នុងការសាងសង់ គឺថាឲ្យស្របតាម ស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង៕SRP