ស្លាប់ម្នាក់ នៅការដ្ឋាន ព្រលានយន្តហោះសៀមរាបថ្មី

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារធ្លាយទុយយោ បូម បែនរថយន្តដឹកដីខ្សាច់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុច ការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ក្នុង ភូមិប្រវាលឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះផាត សោភា អាយុ២៥ឆ្នាំ ទីលំនៅភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដឹកខ្សាច់ មកចាក់នៅការដ្ឋានព្រលានយន្តហោះថ្មី ហើយបែនចាក់ខ្សាច់ រួចពេលទម្លាក់បែន មកវិញមិនធ្លាក់ អ្នកបើកបររថយន្ត (ជនរងគ្រោះ ក៏ចុះទៅដោះទុយយោ ហើយធ្លាយចុងទុយយោ ចំ ពោះ ចេញពោះវៀន បណ្តាលអោយស្លាប់តែម្ដង។

តាមការពិនិត្យ ពីមន្ត្រីជំនាញពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងបទល្មើសនោះទេ៕SRP