ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបាន កម្លាំងប៉ុស្ដិ៍ចុងកាល់ នៃអធិការដ្ឋាននគរបាលចុងកាល់ ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួន ករណីលួចម៉ូតូ។
ការឃាត់ខ្លួននៅថ្ងៃពុធ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ០៧យប់ នេះនៅចំណុចភ្នំល្អក់ ស្ថិតក្នុងភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
ជនសង្ស័យឈ្មោះ ស៊ត់ សុភា ហៅ ថេប អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
នគរបាលបានឲ្យដឹងថាជនសង្ស័យ បានធ្វើសកម្មភាពលួច (ម៉ូតូ) កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕SRP

