ខេត្តព្រះវិហារ៖ផ្ទះមានទំហំ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៨០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់ជូនគ្រួសារមួយអតីតយុទ្ធជន រស់នៅក្នុងខេត្តព្រះវិហារ។
ផ្ទះដែលត្រូវផ្សល់ជូន អតីតយុទ្ធជន ដែលជាសមាជិកសមាគមអតីតយុទ្ធជន ខេត្តព្រះវិហារ មានឈ្មោះ ឃុត ឃន ភេទប្រុស អាយុ៥១ឆ្នាំ ជានិវត្តជន ប្រពន្ធឈ្មោះ សាត់ សុខៀន អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមជម្រាបថានៅថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ, ថ្នាក់ដឹកនាំ តំបន់សឹក, ក្រុមការងារ ស.អ.ក ខេត្ត, អនុប្រធាន សអក ស្រុក, ក្រុម សសយក ស្រុក រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានធ្វើការសាងសង់ផ្ទះខាងលើ៕SRP

