សម្ដេចស ខេង អញ្ជើញដឹកនាំ កិច្ចប្រជុំ អន្តរក្រសួង ការគ្រប់គ្រង និងអភិរក្សដី សមូហភាព របស់ជនជាតិ ដើមភាគតិច

0

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឯកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់អន្តរក្រសួងជាច្រើនរូបទៀត៕SRP