
ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្ត នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធ ការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាព ជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី។
របៀបវារៈចំនួន០២ ដើម្បីយកមកធ្វើការពិនិត្យ និងពិភាក្សា ព្រមទាំងបានសម្រេចឯកភាពដូចខាងក្រោម ៖
១.ពាក់ព័ន្ធនឹងការងារកាត់ឃ្វៀលដីស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី បន្តអនុញ្ញាតជូនប្រជាពលរដ្ឋដែលពុំទាន់បានដាក់ពាក្យស្នើសុំកាត់ឃ្វៀលក្នុងរយៈពេលមួយសប្តាហ៍ទៀតចំពោះក្បាលដីដែលមានទំនាស់ដោយភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ត្រឹមត្រូវ។
២.រដ្ឋបាលស្រុក ត្រូវធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃ ស្ថិតក្នុងដែនសមត្ថកិច្ច មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានឆ្លើយបំភ្លឺទៅក្រសួងស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះ លោក ង៉ាន់ ភិរុណ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រង់ទិន្នន័យណាដែលច្បាស់លាស់ ហើយជា ប្រជាពលរដ្ឋ ដែលនៅនឹងមូលដ្ឋានផ្ទាល់ ចៀសវៀង វាស់វែង អោយអ្នកចំណូលស្រុក៕SRP

