ខេត្តសៀមរាប៖ទីតាំងស្តុក អេតចាយ មួយកន្លែង របស់ជនជាតិ វៀតណាម នៅក្រុងសៀមរាប ត្រូវបានអគ្គីភ័យឆាប់ឆេះបំផ្លាញ។
ហេតុការណ៍បានកើតឡើង នៅរសៀល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។
នាយប៉ុស្តិ៍ នគរបាល សង្កាត់ស្វាយដង្គំ លោកស៊ូ វ៉ាន់ដេត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានម្ចាស់ឈ្មោះ លឿង ប៊ុនចូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម។
លោកនាយប៉ុស្ដិ៍ ថាករណីនេះ បណ្ដាលអោយឆេះ ខូចខាតគំនរ កម្ទេចជ័រសំបកទូរទស្សន៍ អេតចាយ ម្ចាស់បានស្តុកទុក នៅខាងក្រោយ ដែលមានតម្លៃប្រហែលជាង ៣,០០០,០០០រៀល។
លោកបានបញ្ជាក់ថា មូលហេតុ អ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ៤១ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នៅគ្នា ហើយក៏ឆេះរាលដាលតែម្ដង។
ក្នុងហេតុការនេះដែរ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន(ឡានទឹកអធិការដ្ឋាន ក្រុងសៀមរាប ០១ឡាន,ឡានទឹកស្នងការដ្ឋាននគរបាល ខេត្តសៀមរាបចំនួន០២គ្រឿង)ទើបរលត់ជាស្ថាពរ៕SRP

