មនុស្ស៣នាក់ ស្លាប់បែកសាកសព ជាបំណែកៗ ដោយសាររថយន្តដឹកស៊ីម៉ង់ត៍ បុកម៉ូតូចំពេញទំហឹង

0

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់ភ្លាមៗ ដោយសាកសពខ្ទេចជាបំណែកៗ។

ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ តុញ សៅលី ភេទស្រី អាយុ​៣០ឆ្នាំ, ២.ឈ្មោះ ម៉ារី ហានណា ភេទស្រី អាយុ ១ឆ្នាំ និង ៣.ឈ្មោះ ឃឹន ចាន់តុលា ភេទស្រី អាយុ ៣៥ឆ្នាំ។

ប្រភពបានឱ្យដឹងថា គេ​បានឃើញ​រថយន្តយីឌុបដឹកស៊ីម៉ង់ត៌ ពាក់ស្លាកលេខភ្នំពេញ ៣E៩៣២១ បើកតាមផ្លូវ ក៏​មាន​រថយន្ត​ហាឡែនឌ័រ​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២AH៦១៧២ ប្រុងបើកចេញមក ខណ:នោះរថយន្តដឹកស៊ីម៉ង់ត៌បានស៊ីផ្លេ តែអ្នក​បើកបររថយន្ត​ហាឡែនឌ័រ​​ នៅតែបើកចេញមក ក៏​ត្រូវ​រថយន្ត​ដឹកស៊ីម៉ង់ត៌បុក រួចក៏រ៉េចង្កូតទៅបុកម៉ូតូ មួយគ្រឿងពាក់ស្លាកលេខ ព្រះវិហារ១A៤៩០៥ បណ្ដាលឲ្យស្ត្រីម្នាក់ ឈ្មោះអេង ស្រី អាយុ៥០ឆ្នាំ រងរបួសបាក់ជើង ក៏បន្តទៅបុកម៉ូតូហុងដា ពាក់ស្លាកលេខ ភ្នំពេញ ១N០៨៤២ ដែលកំពុងជិះតាមផ្លូវ ដោយ​មាន​ស្រ្តី៣នាក់ ដោយកិនម៉ូតូនោះស្លាប់តែម្តង។

ក្រោយ​កើតហេតុ អ្នក​បើករថយន្តដឹកស៊ីម៉ង់ត៌បានរត់គេចខ្លួន។ ចំណែកអ្នកបើករថយន្ត​ហាឡែនឌ័រ បានរងរបួស១ម្នាក់។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុរថយន្តដឹកស៊ីម៉ង់ត៍បើកបរមានល្បឿនលឿន ចុះចំណោទ ហើយក៏បុករថយន្តហាយឡែនឌ័រ បន្តបុកម៉ូតូ២គ្រឿងទៀតតែម្ដង។

ទោះយ៉ាង ករណីនេះ ស្នងការប៉ូលិសខេត្តព្រះវិហារ បានដាក់បទបញ្ជា ដល់កម្លាំងគ្រប់ស្រុក ឆែកឆេ រថយន្តទាំងអស់ ដើម្បីចាប់តែកុងរថយន្តដឹកស៊ីម៉ង់ បង្កហេតុយកមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ៕SRP