ពលរដ្ឋអាជ្ញាធរ ឃុំតាគ្រាម អរគុណអង្គភាពសុីម៉ាក់ដែលបានជួយជួសជុលផ្លូវ

0

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ រស់នៅភូមិតាង៉ែន និង អាជ្ញាធរ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងអំណអគុណ ដល់ក្រុមការងារអភិវឌ្ឍ ស្ថាបនាផ្លូវ របស់អង្គភាព
សុីម៉ាក់ ដែលបានមកជួយ ធ្វើផ្លូវឲ្យពួកគាត់បានធ្វើដំណើរ ទៅមក។ ជាពិសេសគឺការដឹកជញ្ជូនផលដំណាំផ្សេងៗ។ ម្យាងទៀត អង្គភាពសុីម៉ាក់ធ្វើផ្លូវនេះ ក៏មិនមានរ៉ៃរង្គាសនិងប៉ះពាល់ថវិកា ពីពួកគាត់ឡើយ។

ការជួសជុលផ្លូវនេះ គឺអង្គភាពស៊ីម៉ាក់ បានយកដីភ្នំឈូងស្វាយ មកធ្វើ គឺជាការស្នើសុំ របស់ប្រជាពលរដ្ឋ ខាងលើ ដោយសារតែផ្លូវរងការខូចកាលពីទឹកជំនន់ ជន់លិច កន្លងមកបណ្តាលឲ្យខូចផ្លូវអស់ជាច្រើន កន្លែងស្ថិតនៅត្រង់ចំណុចភូមិតាង៉ែន។

លោក ទិត សុផល ប្រធានគំរោងអភិវឌ្ឍ ស្ថាបនាផ្លូវថ្នល់ បានផ្តល់បទសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានថា៖ ចំពោះគ្រឿងចក្រ ដែលកំពុងយកដីគ្រួសក្រហម នៅត្រង់ចំំណុចខាងលើនេះ គឺរបស់អង្គភាព(សុីម៉ាក់)និងជាការស្នើសុំពីអាជ្ញាធរ ឃុំតាគ្រាម និងប្រជាពលរដ្ឋ ដើម្បីយកមកធ្វើផ្លូវ កាលដែលទឹកជំនន់លិចកន្លងមក។ ដោយគម្រោងធ្វើផ្លូវនេះ ជិតរួចរាល់ជាស្ថាពរ និងបន្តចុះទៅជួសជុលផ្លូវ នៅឯស្រុកសំឡូត បន្តទៀត។ ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួល ក្នុងការធ្វើដំណើរ ទៅមក​និងដឹកជញ្ជូនដំណាំ កសិផល ជាដើម។ល។

ការឆ្លើយតប ជាមួយ ប្រជាពលរដ្ឋ ក្នុងសហគមន៏ ភូមិអង្គត់ធ្នុង ឃុំតាគ្រាម ស្រុកបាណន់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បានផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បី ផ្តល់ជូនការអនុវត្ត ដោយការសាងសង់ផ្លូវលំនេះ ជាការផ្តល់ជូនរបស់លោកផ្ទាល់។

ដោយឡែក ក្នុងពេលខាងមុខ ស៊ីម៉ាក់ និងបន្តការជួសជុលឡើងវិញ លើកំណាត់ផ្លូវ ដែលស៊ីម៉ាក់បានអនុវត្តគម្រោង ដោយភ្នាក់ងារ ម្ចាស់ជំនួយ នៅក្នុងស្រុកសំឡូត និងស្រុករតនមណ្ឌល ដែលខូតខាត ដោយទឹកជំនន់កន្លងមក។

គួរបញ្ជាក់ដែរថាគំរោងអភិវឌ្ឍ ស្ថាបនាផ្លូវ របស់អង្គភាពសុីម៉ាក់ និងបន្តបេសកម្មទៅស្រុកផ្សេងទៀត ឲ្យតែមានការផ្តល់ដំណឹង ពីបញ្ហាផ្លូវ ថ្នល់ ស្ពាន ខូចខាត និងមានការស្នើសុំពីអាជ្ញាធរភូមិ ឃុំ ច្បាស់លាស់៕SRPដោយប៊ុនថេត