ប្រពន្ធនៅតែផ្ទះ ពេលបានលុយ ទិញតែគ្រឿងស្រវឹងផឹក ប្ដីខឹងបង្កជម្លោះ បណ្ដាលឲ្យសន្លប់

0

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានសន្លប់ ក្រោយមានជម្លោះហិង្សា ជាមួយប្ដី។

ហេតុការណ៍បានកើតឡើង នាយប់ម៉ោង៧ ២៥នាទី ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ចំណុចផ្ទះជួលមួយកន្លែង នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានដឹងថា អំពើហិង្សានេះ រវាងប្ដីនិងប្រពន្ធ បានបង្កជម្លោះគ្នាទៅវិញទៅមក ដោយស្ត្រីជាប្រពន្ធ បានរងរបួសដៃដេកសន្លប់តែម្ដង។

ប្រភពបានបន្តថា មូលហេតុ ដោយសារប្រពន្ធមិនបាន ជួយប្រកបមុខរបរ រកសុីជាមួយប្ដីអ្វីនោះទេ នៅតែផ្ទះ ពេលបានលុយមក.យកមកទិញតែគ្រឿងស្រវឹង ផឹករហូត ទើបប្ដីខឹងបង្កជម្លោះ គ្នាទៅវិញទៅមក បែបនេះ។

បន្ទាប់ពីមានករណី អ្នកភូមិក្បែរខាង បានជួយចេញថ្លៃព្យាបាល ទៅដល់ស្ត្រី ខាងលើ ដោយចូលរួមម្នាក់បន្តិចៗ ឲ្យទៅព្យាបាល។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានបង្ហាញឈ្មោះ ស្ត្រីរូបនេះទេ។ ចំណែកបុរសជាប្ដីបានរត់គេចខ្លួនបាត់ ក្រោយពីបង្កជម្លោះហិង្សាជាមួយប្រពន្ធរួច៕SRP