ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកឆ្កែ។
ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងកើតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចក្រុងសៀមរាប បានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះ បង្កឡើង ដោយម៉ូតូម៉ាក់WAVE ស្លាកលេខ សៀមរាប 1P6485
បើកបុក និងឆ្កែ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សុន សី អាយុ១៨ឆ្នាំ ទីកន្លែងកំណើត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាកូនកំព្រា និងធ្លាប់បូសជាសង្ឃនៅវត្តប្រាសាទត្រាំនាគ។
បើតាមសមត្ថកិច្ច ថា មូលហេតុ តាមការបញ្ជាក់ របស់សាក្សី ថា ជនរងគ្រោះ បើកបរ ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ក៏បានបុកឆ្កែ ដួលបុក និងឃឿនផ្លូវស្លាប់តែម្ដង។
ករណីនេះសមត្ថកិច្ច បានប្រគល់
សាកសព ជូនព្រះចៅអធិការវត្តប្រាសាទត្រាំនាគ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

