ស្នងការខេត្តឧត្តរមានជ័យ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ២៤លានរៀល ជូនដល់គ្រួសារសពចំនួន០៤

0

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន 24,០០០,០០០ រៀល(ម្ភៃបួនលានរៀលគត់) ជូនដល់គ្រួសារសព ចំនួន០៤គ្រួសារ។

ពិធីនេះធ្វើនៅស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី លោក នាយ-នាយរងការិយាល័យបុគ្គលិក នាយ-នាយរងផ្នែក និងក្រុមគ្រួសារ នៃសពមិត្តនគរបាលជាច្រើនរូប។

នាឱកាសនោះផងដែរ លោកស្នងការ ក៏បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមជួយលើកទឹកចិត្តដល់ក្រុមគ្រួសារ និងសម្តែងនូវការសោកស្តាយចំពោះបងប្អូនមិត្តនគរបាល ដែលបានពលីក្នុងបុព្វហេតុបំរើជាតិមាតុភូមិផងដែរ៕SRP