ស្នងការខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យ ច្រកអន្តរជាតិនិងច្រករបៀង ដើម្បីទប់ស្កាត់ ពលករចេញចូល ដោយខុសច្បាប់

0

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានដឹកនាំ លោកស្នងការរង ទទួលផែនព្រំដែនគោក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៧០២ ចុះត្រួតពិនិត្យ ច្រកអន្តរជាតិនិងច្រករបៀង អូស្មាច់ ដើម្បីទប់ស្កាត់ពលករចេញចូលតាមច្រករបៀងដោយខុសច្បាប់ និងត្រៀមដឹកពលករ ចេញចូលស្របច្បាប់ទៅធ្វើចត្ថាឡីស័ក រយៈពេល ១៤ ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid 19៕SRP