ឪពុកម្ដាយ​ រវល់ កូនអាយុ៣ឆ្នាំ លង់ទឹកស្រះស្លាប់

0

ខេត្តសៀមរាប៖ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណ:ឪពុកម្ដាយជាប់រវល់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ខាន់សរ ឃុំ​គោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរជុំ បានរាយការណ៍ថា ជនរងរងគ្រោះ មានឈ្មោះ កំសត់ សុវណ្ណ​ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុគឺ ឪពុកម្ដាយ​ ជាប់រវល់នៅខាងមុខផ្ទះ កូនដើរទៅលេងទឹកស្រះក្រោយផ្ទះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕SRP