ខេត្តសៀមរាប៖ពលរដ្ឋ ដាំឬស្សីធ្វើជារបង ដើម្បីការពារ ដីរបស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើចេញវិញ។
ប្រជាពលរដ្ឋឆ្ងល់ថាដីរបស់ខ្លួន បើគ្រាន់តែដាំឬស្សីធ្វើជារបងការពារ បែជាអាជ្ញាធរអប្សរា មកហាមឃាត់បែបនេះ តើសមដែរឬទេ?
ទីតាំងដែលពលរដ្ឋ ដាំឬស្សី ដើម្បីការពារដី របស់ខ្លួន ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពពីពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងទៅពួកគាត់ ដាំដំណាំផ្សេងៗ ដើម្បីហូប ឬធ្វើរបងការពារដី របស់ខ្លួន ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះមកហាមឃាត់និងដកក្រវ៉ាត់ចោល គ្មានការយោគយល់នោះឡើយ។ ទោះយ៉ាងណា ពលរដ្ឋ សុំសំណូមពរដល់អាជ្ញាធរជាតិអប្សរា មេត្តា អធ្យាស្រ័យនិងយោគយល់ ដល់ពួកគាត់ក្នុងការធ្វើរបងការពារដីឬដាំដំណាំដើម្បីហូបផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនជាកម្លាំងអាជ្ញាធរជាតិអប្សរាចុះទៅរុះរើ ការដាំឬស្សីរបស់គាត់នោះ ពួកគាត់នឹងប្ដឹងទៅស្ថាប័នតុលាការ ជាក់ជាមិនខាន។
ជុំវិញការលើកឡើងរបស់ពលរដ្ឋ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីអាជ្ញាធរជាតិអប្សរានៅឡើយទេ៕SRP

